ផ្លូវប្រើប្រាស់ឱសថ គឺជាកត្តាមួយយ៉ាងសំខាន់ដែលជះឥទ្ធិពលដល់ប្រសិទ្ធិភាពរបស់ឱសថ។ ឱសថអាចមានប្រសិទ្ធិភាពលឿនរឺយឿត គឺអាស្រ័យទៅនឹងផ្លូវប្រើប្រាស់ឱសថ។ ផ្លូវប្រើប្រាស់ឱសថរួមមាន ការលេបតាមមាត់ ការចាក់តាមសសៃរឈាមរឺសាច់ដុំ ការលាបនៅលើស្បែក ការស៊ុលតាម
1. ការប្រើប្រាស់ឱសថតាមមាត់
ការប្រើប្រាស់ឱសថតាមមាត់ ផ្តល់ភាពងាយស្រួល
និងសុវត្ថិភាពដល់អ្នកជំងឺក្នុងការប្រើប្រាស់។ ឱសថដែលផលិតមកសម្រាប់ប្រើប្រាស់តាមមាត់
ភាគច្រើនមានតម្លៃថោកជាងឱសថដែលប្រើប្រាស់ តាមផ្លូវផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ
ការប្រើប្រាស់តាមមាត់ក៏ផ្តល់នូវគុណវិបត្តិមួយចំនួនផងដែរ៖
-ការស្រូបឱសថចូលក្នុងចរន្តឈាមយឺត និងក្រមានសកម្មភាព
-ឱសថមួយចំនួនអាចខូចនៅពេលប៉ះអាស៊ីតក្រពះ
-មិនអាចប្រើប្រាស់ជាមួយអ្នកជំងឺសន្លប់
រឺក្អួតចង្អោរ
-អាចបណ្តាលអោយមានគ្រោះថ្នាក់សម្រាប់អ្នកជំងឺដែលគាត់មានបញ្ហាពិបាកក្នុងការលេប
-មិនអាចប្រើប្រើក្នុងករណីសង្គ្រោះបន្ទាន់
-អាចមានអន្តរកម្មជាមួយចំនីអាហារដែលបានបរិភោគ។
ទម្រង់ឱសថដែលប្រើប្រាស់តាមមាត់បាន មានដូចជា ថ្នាំគ្រាប់
ថ្នាំបៀម ថ្នាំដាក់ទឹកពុះ និងស៊ីរ៉ូ ជាដើម។
2. ការប្រើប្រាស់ឱសថតាមរយៈការចាក់
ឱសថត្រូវបានចាក់បញ្ចូលដោយផ្ទាល់ទៅក្នុងប្រព័ន្ធឈាមរត់
ដោយមិនបានឆ្លងកាត់ប្រព័ន្ធរំលាយ អាហារ ដែលធ្វើអោយឱសថឆាប់មានប្រសិទ្ធិភាព
និងមានប្រសិទ្ធិភាពខ្ពស់។ ការប្រើប្រាស់ឱសថ តាមរយៈការចាក់
មានគុណសម្បត្តិខ្ពស់ដែលអាចជួយអ្នកជំងឺក្នុងករណីសង្គ្រោះបន្ទាន់ អ្នកជំងឺសន្លប់
រឺអ្នកជំងឺក្អួតចង្អោរ។ តែទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រើឱសថតាមវិធីនេះ បណ្តាលអោយអ្នកជំងឺមានភាពឈឺចាប់
អាចបណ្តាលអោយមានការបង្ករោគនៅត្រង់កន្លែងដែលចាក់ ងាយអាលែកហ្ស៊ី មានតម្លៃថ្លៃ
និងទាមទារអោយមានអ្នកជំនាញ។
ការចាក់ឱសថទៅលើរាងកាយរួមមាន៖ ការចាក់សាច់ដុំ(I.M)
ការចាក់ចូលសសៃរឈាម(I.V) ការចាក់ក្រោមស្បែក (S.C) ការចាក់ចូលខួរឆ្អឹងខ្នង(I.S) និងការចាក់ចូលសន្លាក់(I.C) ជាដើម។
3. ការប្រើប្រាស់ឱសថតាមរយៈការស៊ុល
ការប្រើប្រាស់ឱសថតាមរយៈការស៊ុល
អាចធ្វើបានតាមបាត រឺតាមទ្វាមាស ហើយជាទូទៅ គេប្រើសម្រាប់អ្នកជំងឺ ដែលមិនអាចលេបបាន
រឺពិបាកលេបថ្នាំ។ ឱសថដែលផលិតសម្រាប់ស៊ុល ភាគច្រើន ជាឱសថប្រឆាំងនឹងបាក់តេរី ផ្សិត
និងឱសថបំបាត់ការឈឺចាប់នៅនឹងកន្លែង។ ពេលវេលាដែលល្អបំផុត សម្រាប់ប្រើប្រាស់ឱសថប្រភេទនេះ
គឺនៅពេលយប់រៀបចូលសំរាន្ត ដែលអាចអោយឱសថចូលទៅដល់ គោលដៅនិងជ្រាបបានល្អ។
4.ការប្រើប្រាស់ឱសថដោយផ្ទាល់នៅលើស្បែករឺភ្នាសសើម
ផ្លូវប្រើប្រាស់ឱសថនៅលើស្បែករឺភ្នាសសើម អាចធ្វើបានតាមរយៈការលាប រឹត បិត រឺបន្តក់ឱសថ នៅនឹងកន្លែងដែលមានបញ្ហា។ ការប្រើប្រាស់តាមផ្លូវនេះ គឺធ្វើអោយឱសថមានប្រសិទ្ធិភាពនៅនឹងកន្លែង ហើយឱសថភាគច្រើនដែលផលិត គឺជាឱសថប្រឆាំងនឹងការបង្ករោគ ប្រឆាំងផ្សិត ប្រឆាំងការរលាក និងឱសថ បំបាត់ការឈឺចាប់។ ឱសថទាំងនេះត្រូវបានផលិតជាទម្រង់ផ្សេងៗ មានដូចជាក្រែម ប្រេងរឹត កៅអៀក ម្សៅហុយ ទឹកខ្ពុលមាត់ និងថ្នាំបន្តក់ភ្នែក ត្រចៀក ច្រមុះជាដើម។
ផ្លូវប្រើប្រាស់ឱសថនៅលើស្បែករឺភ្នាសសើម អាចធ្វើបានតាមរយៈការលាប រឹត បិត រឺបន្តក់ឱសថ នៅនឹងកន្លែងដែលមានបញ្ហា។ ការប្រើប្រាស់តាមផ្លូវនេះ គឺធ្វើអោយឱសថមានប្រសិទ្ធិភាពនៅនឹងកន្លែង ហើយឱសថភាគច្រើនដែលផលិត គឺជាឱសថប្រឆាំងនឹងការបង្ករោគ ប្រឆាំងផ្សិត ប្រឆាំងការរលាក និងឱសថ បំបាត់ការឈឺចាប់។ ឱសថទាំងនេះត្រូវបានផលិតជាទម្រង់ផ្សេងៗ មានដូចជាក្រែម ប្រេងរឹត កៅអៀក ម្សៅហុយ ទឹកខ្ពុលមាត់ និងថ្នាំបន្តក់ភ្នែក ត្រចៀក ច្រមុះជាដើម។
5. ការប្រើប្រាស់ឱសថតាមការស្រូបចូលតាមផ្លូវដង្ហើម
ការប្រើប្រាស់ឱសថតាមវិធីនេះ អាចធ្វើបានតាមរយៈការបឺតស្រូប ហិត
រឺឆ្ពង់តាមមាត់ រឺតាមច្រមុះ ដែលទាមទារ អោយមានឧបករណ៍ជំនួយដូចជា
nebulizer,
spray bottles ឬ metered dose inhalers។ ជាទូទៅ
ឱសថប្រភេទនេះ ជាសារធាតុរាវលាយជាមួយឧស្ម័ន រឺសារធាតុរាវសុទ្ធ។ ឱសថទាំងនោះអាចជា ឱសថពង្រីកទងសួត
ឱសថបន្ទន់និងកាត់ស្លេស្ម
និងឱសថឆ្ពង់ សម្រួលផ្លូវដង្ហើមជាដើម។
ឯកសារយោង៖
Essential Pharmacology for Health Occupations, 5TH EDITION, RUTH WOODRAW
0 comments:
Post a Comment