Pages

Subscribe:

Ads 468x60px

Friday, 4 August 2017

ការប្រើប្រាស់ឱសថ Omeprazole


អូមេប្រាសូល Omeprazole  [om-eh-prayzole]

Category C: មានផល់ប៉ះពាល់ដល់ស្ត្រីមានគភ៌

ចំណាត់ថ្នាក់ឱសថ: Gastrointestinal agents, antiulcer agents, proton pump-inhibitors (PPI)

យន្តការឱសថ
សារធាតុ benzimidazole ត្រូវបានបំលែងទៅជាមេតាលីតដែលសកម្ម ហើយអាចទៅតោងភ្ជាប់នឹង hydrogen-potassium adenosine triphosphatase ដែលជាអង់ស៊ីមស្ថិតនៅស្រទាប់ខាងលើកោសិកា​ផារ៉ាយអឺតថល (parietal cells) របស់ក្រពះ។ ការតោងភ្ជាប់រវាងសារធាតុសកម្មនិងអង់ស៊ីមនេះ បានបង្អាក់ការដឹកជញ្ជូនអ៊ីយ៉ុងប្រូតុង
ចូលទៅក្នុងក្រពះ (H+) ដែលអាចជួយកាត់បន្ថយការផលិតអាស៊ីតក្រពះ (HCl)

ប្រសិទ្ធិភាពព្យាបាល: បង្កើនកំរិត pH របស់អាស៊ីតក្រពះ និងកាត់បន្ថយការផលិតអាស៊ីតក្រពះ

PHARMACOKINETICS
ផ្លូវប្រើប្រាស់: PO​ លេបតាមមាត់
Onset: 1 h
Peak: 2 h
Duration: 72 h
ស្រូបលឿនតាមផ្លូវរំលាយអាហារ
ការតោងភ្ជាប់ប្រូតេអ៊ីន: 95%. Primarily distributed into gastric parietal cells.
ធ្វើមេតាបូលីសខ្លាំងនៅក្នុងថ្លើម
បញ្ចេញតាមទឹកនោម. Unknown whether removed by hemodialysis.
Half-life: 0.5-1 ម៉ោង (កើនឡើងក្នុងករណីអ្នកជំងឺខ្សោយមុខងារថ្លើម).

ទម្រង់ឱសថដែលមានលក់លើទីផ្សារ
Capsules (Delayed Release [Prilosec]): 10 mg, 20 mg, 40 mg.
Delayed-Release Tablets (Prilosec OTC): 20 mg.
Delayed-Release Granules for Oral Suspension: 2.5-mg, 10-mg packets.

ភាពកបរបស់ឱសថ និងការប្រើប្រាស់
Erosive esophagitis, poorly responsive gastroesophageal reflux disease (GERD), active duodenal ulcer, prevention and treatment of NSAID-induced ulcers
លេបតាមមាត់: មនុស្សពេញវ័យ​ និងមនុស្សចាស់ ២០ មីលីក្រាមក្នុងមួយថ្ងៃ
To maintain healing of erosive esophagitis
លេបតាមមាត់: មនុស្សពេញវ័យ​ និងមនុស្សចាស់ ២០មីលីក្រាម ក្នុងមួយថ្ងៃ
Pathologic hypersecretory conditions
លេបតាមមាត់: មនុស្សពេញវ័យ​ និងមនុស្សចាស់ កំរិតដំបូង ៦០មីលីក្រាមក្នុងមួយថ្ងៃ និងអាចបង្កើនដល់ ១២០មីលីក្រាម លេប៣ដង ក្នុងមួយថ្ងៃ
Duodenal ulcer caused by Helicobacter pylori
លេបតាមមាត់: មនុស្សពេញវ័យ​ និងមនុស្សចាស់ លេបម្តង២០មីលីក្រាម ២ដងក្នុងមួយថ្ងៃ រយៈពេល១០ថ្ងៃ និងត្រូវប្រើប្រាស់ជាមួយអង់ទីប៊ីយូទិក
Active benign gastric ulcer
លេបតាមមាត់: មនុស្សពេញវ័យ​ និងមនុស្សចាស់ ៤០មីលីក្រាម ក្នុងមួយថ្ងៃ ប្រើប្រាស់រយៈពេលពី៤ទៅ៨សប្តាហ៍  
Dyspepsia (OTC use)
លេបតាមមាត់: មនុស្សពេញវ័យ​ ២០មីលីក្រាម រៀងរាល់ថ្ងៃ តែមិនត្រូវលើសពី១៤ថ្ងៃ។ ទៅជួបគ្រូពេទ្យក្នុងករណីប្រើប្រាស់យូរហើយ នៅតែមិនធូរស្រាល
Usual pediatric dosage
កូនក្មេង ពី​ ១ទៅ១៦ឆ្នាំ និងទំងន់ ២០គីឡូក្រាម  ២០មីលីក្រាម រៀងរាល់ថ្ងៃ
កូនក្មេង ពី​ ១ទៅ១៦ឆ្នាំ និងទំងន់ចាប់ពី១០​​ < ២០គីឡូក្រាម  ១០មីលីក្រាម រៀងរាល់ថ្ងៃ
កូនក្មេង ពី​ ១ទៅ១៦ឆ្នាំ និងទំងន់ចាប់ពី៥​​ < ១០គីឡូក្រាម  ៥មីលីក្រាម រៀងរាល់ថ្ងៃ

OFF-LABEL USES
Prevention of NSAID-induced ulcers, stress-ulcer prophylaxis.

ហាមប្រើប្រាស់                
Hypersensitivity to omeprazole or related drugs, including interstitial nephritis.

អន្តរកម្មឱសថ
ជាមួយឱសថ៖
Clopidogrel: កុំប្រើ omeprazole ជាមួយ clopidogrelព្រោះថា PPI អាចធ្វើអោយប្រសិទ្ធិភាព clopidogrel ថយចុះ ដោយវាទៅទប់ស្កាត់ការបំលែង clopidogrel ទៅជាមេតាបូលីតសកម្ម
Diazepam, oral anticoagulants
(warfarin), phenytoin: អាចធ្វើអោយកំហាប់ diazepam, oral anticoagulants, and phenytoin កើនឡើងក្នុងឈាម
Ketoconazole: កាត់បន្ថយការស្រូបរបស់ ketoconazole ចូលក្នុងចរន្តឈាម
Methotrexate: អាចបង្កើនភាពពុលរបស់methotrexate
Protease inhibitors: Reduces absorption of many. Some contraindicate use of omeprazole concurrently.
Rifampin: កាត់បន្ថយប្រសិទ្ធិភាព omeprazole.
Tacrolimus: ធ្វើអោយកំហាប់ Tacrolimus កើនឡើង

ជាមួយរុក្ខជាតិឱសថ៖
St. John’s wort:​​ កាត់បន្ថយកំហាប់ omeprazole ក្នុងឈាម

ជាមួយចំណីអាហារ៖ មិនបានដឹង
DIAGNOSTIC TEST EFFECTS
កើនឡើងកំរិត alkaline phosphatase, AST (SGOT), and ALT (SGPT) ក្នុងឈាម។ ការថយចុះនៃចំនួនប្លាកែត កើតឡើងដោយកម្រ និងអាចធ្វើអោយកំហាប់ម៉ាញេស្យូមក្នុងឈាមថយចុះ ក្នុងករណីប្រើប្រាស់ឱសថរយៈពេលយូរ។

ផលរំខានរបស់ឱសថ
កើតឡើងញឹកញាប់ (៧%): ឈឺក្បាល
កើតឡើងយូរៗម្តង (២%ទៅ៣%): រាគ ឈឺក្នុងពោះ ក្អួតចង្អោរ
កើតឡើងដោយកម្រ (២%): វិលមុខ អស់កម្លាំង ក្អួតចង្អោរ ទល់លាមក ឈឺខ្នង ឡើងកន្ទួលក្រហម ក្អក

ផលរំខានធ្ងន់ធ្ងរ
• Anaphylaxis/angioedema.
• Interstitial nephritis.
• In chronic use, may cause hypomagnesemia.
• In chronic use, may increase risk of bone fracture.
• Possible alteration of GI microflora which increases risk of C. dificile–assosiated diarrhea (CDAD).


ការប្រុងប្រយ័ត្ន
ប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះស្រ្តីមានផ្ទៃពោះ ដោយសារតែ omeprazole អាចឆ្លងកាត់សុកបាន
ត្រូវផ្អាក់ការបំបៅដោះដល់ទារកក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ព្រោះវាត្រូវបានបញ្ចេញតាមទឹកដោះ
មិនទាន់មានការសិក្សាពីការប្រើប្រាស់ឱសថនេះចំពោះកុមារអាយុក្រោម១ឆ្នាំទេ
គួរកាត់បន្ថយកំរិតប្រើប្រាស់ចំពោះអ្នកជំងឺខ្សោយថ្លើម
ត្រូវទៅជួបគ្រូពេទ្យក្នុងករណីមានឈឺក្បាល រាគ ចង់ក្អួត រឺមិនស្រួលខ្លួន ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ
គួរពិនិត្យកំរិត alkaline phosphatase, AST (SGOT), and ALT (SGPT) ក្នុងឈាម ដើម្បីតាមដានមុខងារថ្លើម
ហាមប្រើប្រាស់ឱសថ លើសពី២សប្តាហ៍ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យRECAUTIONS & CONSIDERATIONS

ការទុកដាក់
ត្រូវទុកដាក់ឱសថនៅសីតុណ្ហភាពក្នុងបន្ទប់ និងទុកអោយផុតពីដៃក្មេង

ឯកសារយោង៖
MOSBY’S DRUG REFERENCE for HEALTH PROFESSIONS, 4th EDITION
PUBLISHER: ELSEVIER





2 comments:

Anonymous said...

change your template tov bg cos have alot of hide click in this page

វិទ្យាសាស្ត្រឱសថ said...

Hi bro/sis,
Did you open it by phone or pc?

Post a Comment

 
Blogger Templates