Pages

Subscribe:

Ads 468x60px

Friday, 6 September 2019

ឱសថអាល់បេនដាស៊ូល​ Albendazole


អាល់បេនដាស៊ូល​​ Albendazole [all-bendah-zole]

Category: C មានផលប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ
ចំណាត់ថ្នាក់ឱសថ៖ ឱសថប្រឆាំងនឹងប៉ារ៉ាស៊ីត
 
  
យន្តការសកម្មភាពឱសថ
        ឱសថ Albendazole ទៅសម្លាប់ពួកប៉ារ៉ាស៊ីត​ តាមរយៈការបំផ្លាញcytoplasmic microtubules របស់ប៉ារ៉ាស៊ីត និងទប់ស្កាត់ការបញ្ចេញអង់ស៊ីមcholinesterase ព្រមទាំងទប់ស្កាត់ការចាប់យកគ្លុយកូស ដែលបណ្តាលអោយមានការថយចុះការផលិតATP នាំអោយអស់ថាមពលក្នុងការប្រើប្រាស់។

ហ្វាម៉ាកូឃីនេទិច (Pharmacokinetics)
          - ផ្លូវប្រើប្រាស់៖ តាមមាត់
          -​ ស្រូបចូលចរន្តឈាមបានតិចតាមផ្លូវអាហារ (អាហារមានជាតិខ្លាញ់ជួយបង្កើនការស្រូបរបស់ឱសថ)
          - ការតោងភ្ជាប់ប្រូតេអ៊ីន៖ ៧០%
          - Half-life៖ ៨ម៉ោង ទៅ១២ម៉ោង​ (កើនឡើងករណីអ្នកជំងឺមានខ្សោយមុខងារថ្លើម)
          - ចេញច្រើនតាមទឹកប្រម៉ាត់ និងចេញតិចតួចតាមទឹកនោម
          - Not removed by dialysis

ទម្រង់ឱសថមានលក់លើទីផ្សារ
     - ឱសថគ្រាប់៖ ២០០មីលីក្រាមក្នុង១គ្រាប់ និង៤០០មីលីក្រាមក្នុង១គ្រាប់ (ឧ. Zentel, Almex)
     - សេរ៉ូ៖ 200mg/5ml (ឧ. Almex suspension)

ប្រសិទ្ធិភាពព្យាបាល និងកម្រិតប្រើប្រាស់
Neurocysticercosis
​​       មនុស្សធំ ទំងន់៦០គ.  លេបម្តង៤០០មីលីក្រាម ១ថ្ងៃលេប២ដង ប្រើប្រាស់ចាប់ពី៨ទៅដល់៣០ថ្ងៃ
​​​​       មនុស្សធំ ទំងន់ < ៦០គ.ក លេបម្តង១៥មីលីក្រាម/./ថ្ងៃ  បែងចែកជា២ដងក្នុង១ថ្ងៃ (កំរិតអតិបរមា ៨០០មីលីក្រាម ក្នុង១ថ្ងៃ) ប្រើប្រាស់ចាប់ពី៨ទៅដល់៣០ថ្ងៃ
  
Cystic hydatid
       មនុស្សធំ ទំងន់៦០គ.  លេប៤០០មីលីក្រាម ១ថ្ងៃលេប២ដង ប្រើប្រាស់រយៈពេល២៨ថ្ងៃ ហើយផ្អាកប្រើរយៈពេល១៤ថ្ងៃសិន បន្ទាប់មកចាប់ផ្តើមប្រើឡើងវិញ២វដ្តបន្ថែមទៀត

      មនុស្សធំ ទំងន់ < ៦០គ.ក លេបម្តង១៥មីលីក្រាម/./ថ្ងៃ  បែងចែកជា២ដងក្នុង១ថ្ងៃ (កំរិតអតិបរមា ៨០០មីលីក្រាម ក្នុង១ថ្ងៃ) ប្រើប្រាស់រយៈពេល២៨ថ្ងៃ ហើយផ្អាកប្រើរយៈពេល១៤ថ្ងៃសិន បន្ទាប់មកចាប់ផ្តើមប្រើឡើងវិញ២វដ្តបន្ថែមទៀត

Ascariasis, Hookworm, Trichuriasis
      មនុស្សធំ និងក្មេងអាយុចាប់ពី២ឆ្នាំឡើងទៅ៖​ ប្រើម្តង៤០០មីលីក្រាម ប្រើតែម្តងគត់

Enterobiasis
        - មនុស្សធំ និងក្មេងអាយុចាប់ពី២ឆ្នាំឡើងទៅ៖​ ប្រើម្តង៤០០មីលីក្រាម ប្រើរយៈពេលចាប់ពី១ទៅ៤សប្តាហ៍ 
        - កូនក្មេងអាយុចាប់ពី១ទៅ២ឆ្នាំ៖ បន្ថយកំរិតប្រើប្រាស់មកត្រឹម២០០មីលីក្រាម

Strongyloidiasis
       - ប្រើប្រាស់ម្តង៤០០មីលីក្រាម ១ថ្ងៃលេបម្តងឬ២ដង  ប្រើរយៈពេល៣ថ្ងៃជាប់គ្នា​ (ក្នុងករណីចាំបាច់ អាចប្រើប្រាស់ម្តងទៀតនៅ៣សប្តាហ៍បន្ទាប់ពីការប្រើប្រាស់លើកដំបូង)

Giardiasis
       - ប្រើប្រាស់ម្តង៤០០មីលីក្រាមរៀងរាល់ថ្ងៃ ប្រើរយៈពេល៥ថ្ងៃជាប់គ្នា

បំរាមក្នុងការប្រើប្រាស់ឱសថ
          ករណីមានប្រតិកម្មទៅនឹង Albendazole, Benzimidazoles ឬសមាសធាតុផ្សំឱសថ

អន្តរកម្មឱសថ
​​Albendazoleជាមួយនិងឱសថផ្សេងទៀត៖
      - ឱសថ Cimetidine, Dexamethasone និងPraziquantel អាចធ្វើអោយកើនឡើងកំហាប់ Albendazole ក្នុងឈាម
      - ការប្រើឱសថTheophylline រួមគ្នាជាមួយAlbendazole ធ្វើអោយថយចុះកំហាប់Theophylline ក្នុងឈាម

Albendazoleជាមួយនិងរុក្ខជាតិឱសថ៖
      យ៉ិនសិន ជំរុញអោយAlbendazoleបញ្ចេញពីពោះវៀនកាន់តែលឿន ជាហេតុធ្វើអោយប្រសិទ្ធិភាព Albendazoleថយចុះ

Albendazoleជាមួយនិងអាហារ៖
        ទឹកទំពាំងបាយជូ អាចធ្វើអោយផលរំខានឱសថកើនឡើង

DIAGNOSTIC TEST EFFECTS
May decrease total white blood cell​(WBC) count. Monitor liver function​​ tests.

ផលរំខានរបស់ឱសថ
ញឹកញាប់៖ ក្អួត ចង្អោរ ឈឺក្បាល ឈឺពោះ
មិនញឹកញាប់៖ ជ្រុះសក់ ក្តៅខ្លួន

ការប្រុងប្រយ័ត្ន
          ប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺខ្សោយថ្លើម និងស្ទះថង់ទឹកប្រម៉ាត់

ការប្រើប្រាស់ឱសថអោយបានត្រឹមត្រូវ
        - គួរកិនបំបែក​ រឺទំពារមុនលេប
         - បរិភោគអាហារមានជាតិខ្លាញ់ ជួយបង្កើនការស្រូបរបស់ឱសថចូលក្នុងចរន្តឈាម

ឯកសារយោង៖
Hochadel, M., 2014. Mosby’s drug reference for health professions, 4th ed. ed. Elsevier, St. Louis, Mo.

Martindale, W., Sweetman, S.C. (Eds.), 2009. Martindale: The complete drug reference, 36. ed. Pharmaceuticale Press, PhP, London ; Chicago.

0 comments:

Post a Comment

 
Blogger Templates