Cetirizine (សេទីរីស៊ីន)
I. ក្រុមឱសថ
ឱសថមានហានិភ័យដល់ស្រ្តីមានផ្ទៃពោះ (Pregnancy Risk
Category: B)
ឱសថមិនត្រូវការវេជ្ជបញ្ជា (Over the counter)
II. ចំណាត់ថ្នាក់ឱសថ
III. រូបភាពឱសថ
ប្រភេទគ្រាប់លេប
៥មីលីក្រាម និង ១០មីលីក្រាម
ប្រភេទគ្រាប់ទំពារ ៥មីលីក្រាម និង ១០មីលីក្រាម
ប្រភេទសូលុយស្យុងផឹកតាមមាត់
១មីលីក្រាម/១មីលីលីត្រ
IV. គុណភាពព្យាបាល
បន្ធូបន្ថយអាការៈរមាស់ដោយសារកន្ទាលត្រអាក
បន្ធូបន្ថយរោគសញ្ញាផ្តាសាយ
ដូចជាហៀរសំបោរ កណ្តាស់ រមាស់ច្រមុះ រមាស់បំពង់ក និងហូរទឹកភ្នែក
V. កម្រិតព្យាបាល
មនុស្សពេញវ័យ៖ ផឹកម្តង១០មីលីក្រាម ១ថ្ងៃផឹកតែម្តងគត់ (ករិតអតិបរិមា
១០មីលីក្រាមក្នុង១ថ្ងៃ)
កុមារពី៦-១១ឆ្នាំ៖ ផឹកម្តង៥មីលីក្រាម
១ថ្ងៃផឹក២ដង (ករិតអតិបរិមា ១០មីលីក្រាមក្នុង១ថ្ងៃ)
កុមារពី២-៥ឆ្នាំ៖ ផឹកម្តង២,៥មីលីក្រាម
១ថ្ងៃផឹក២ដង (ករិតអតិបរិមា ៥មីលីក្រាមក្នុង១ថ្ងៃ)
កុមារពី៦-២៣ខែ៖ ផឹកម្តង២,៥មីលីក្រាម
១ថ្ងៃផឹកតែម្តងគត់ (ករិតអតិបរិមា ៥មីលីក្រាមក្នុង១ថ្ងៃ)
ចំណាំ៖
អាចផឹកបានមុនឬក្រោយអាហារ
VI. ហាមប្រើប្រាស់
ហាមប្រើចំពោះអ្នកជំងឺដែលងាយប្រតិកម្មជាមួយCetirizine ឬ Hydroxyzine ហាមប្រើចំពោះអ្នកជំងឺតំណរពូជដែលពាក់ព័ន្ធនឹងវិបត្តិមេតាបូលីសជាតិព័រហ្វីរីនក្នុងការបន្លែង
ជាអេម៉ូក្លូប៊ីនស្រួចស្រាវ
VII. ការប្រុងប្រយ័ត្ន
ដោយសារតែថ្នាំនេះអាចធ្វើអោយងងុយដេក
សូមប្រើប្រាស់ដោយប្រុងប្រយ័ត្ន ជាពិសេសក្នុងអំឡុងពេលបើកបរ ឬពេលបញ្ជាគ្រឿងម៉ាស៊ីន
អ្នកជំងឺឆ្កួតជ្រូក
អ្នកជំងឺខ្សោយតម្រងនោម
ឬខ្សោយថ្លើម
VIII. ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនដោយទឹកដោះម្តាយ
ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ
និងបំបៅដោះកូនដោយទឹកដោះម្តាយ
IX. ផលរំខានឱសថ (២-៨%)
ស្ងួតមាត់ ច្រមុះ បំពង់ក (រលាកបំពង់ក) ឈឺពោះ ឈឺក្បាល
វិលមុខ ក្អួតចង្អោរ អស់កម្លាំង ចុះខ្សោយការគិតនិងសកម្មភាពរាងកាយ ស្រវាំងភ្នែក ទល់នោម កន្ទួលរមាស់
ស្បែកងាយប្រតិកម្មជាមួយនឹងពន្លឺព្រះអាទិត្យ
IX. អន្តរកម្មឱសថ
រវាងឱសថនិងឱសថ
ជាមួយអាល់កុល
ឬក្រុមឱសថCNS Depressants បណ្តាលអោយកើនឡើង CNS Depression
រវាងឱសថនិងឱសថបុរាណ (Herbal)
មិនមានការសិក្សា
រវាងឱសថនិងអាហារ
មិនមានការសិក្សា
X. យន្តការឱសថ
ឱសថCetirizine គឺជា metabolite របស់ Hydroxyzineហើយវាជាឱសថប្រឆាំងទៅនឹង
Histamine។ វាទៅទប់ Peripheral Histamine H1-Receptor នៅតាមប្រព័ន្ធ
រំលាយអាហារ
ប្រព័ន្ធផ្លូវដង្ហើម និងតាមសរសៃរឈាម។
XI. ហ្វាម៉ាកូឃីនេទិច (Pharmacokinetics)
ឱសថCetirizine ត្រូវបានស្រូបចូលក្នុងចរន្តឈាមយ៉ាងលឿន
និងស្ទើរតែស្រុងនៅតាមប្រព័ន្ធរំលាយអាហារ
(អាហារមិនមានឥទ្ធិពលទៅលើការស្រូបចូលចរន្តឈាមទេ)
ការតោងភ្ជាប់ប្រូតេអ៊ីន៖ ៩៣%
ឆ្លងកាត់First-pass metabolism តែកម្រិតទាប
ចេញមកក្រៅខ្លួនតាមរយៈទឹកនោម (ច្រើនជាង៨០% ជាទម្រង់Unchanged drug)
Half-life: ៦.៥-១០ ម៉ោង
Route
|
Onset
|
Peak
|
Duration
|
PO
|
<4-8 h
|
< 1 h
|
24 h
|
XII. ការទុកដាក់ឱសថ
ឱសថCetirizineគ្រប់ទម្រង់ ត្រូវរក្សាទុកនៅសីតុណ្ហភាពបន្ទប់
(២៥អង្សាសេ)
ឯកសារយោង៖
រូបមន្តឱសថជាតិ បោះពុម្ភលើកទី១ ឆ្នាំ២០២០
George, S.R., 2012. 2013 Delmar nurse’s drug handbook,
22nd ed. ed. Delmar Cengage Learning, Clifton Park, NY.
Hochadel, M., 2014. Mosby’s
drug reference for health professions, 4th ed. Elsevier, St. Louis, Mo.
Martindale, W., Sweetman,
S.C. (Eds.), 2009. Martindale: The complete drug reference, 36th ed.
Pharmaceutical Press, PhP, London ; Chicago.
1 comments:
Cara Membuat Rumus Togel yang bisa menghasilkan kemenangan.
Post a Comment