ការប្រើប្រាស់ឱសថម៉ូលនូពីរ៉ាវា
កាប់ស៊ុល ២០០មីលីក្រាម
(Molnupiravir Capsule 200mg)
ការប្រើប្រាស់ក្នុងការព្យាបាល៖
- ឱសថម៉ូលនូពីរ៉ាវា (Molnupiravir) ប្រើសម្រាប់ព្យាបាលជំងឺឆ្លងបង្កឡើងពីវីរុស កូវីដ-១៩ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។
- គួរប្រញាប់ប្រើឱសថនេះអោយបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីធ្វើតេស្ត អង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។
របៀបប្រើប្រាស់៖
- ប្រើតាមការលេប និងត្រូវលេបទាំងមូល ដោយមិនត្រូវដកសំបកខាងក្រៅចេញ ឬកិនបំបែកមុនពេលលេបនោះទេ។
កម្រិតប្រើប្រាស់៖
រយៈពេលប្រើប្រាស់៖
- ប្រើប្រាស់រយៈពេល៥ថ្ងៃជាប់គ្នា
ចំណាំ៖
- ប្រើប្រាស់ចំពោះមនុស្សពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ
- ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូននិងអ្នកដែលមានអាយុក្រោម១៨ឆ្នាំ
ករណីភ្លេចលេបឱសថ៖
- ករណីភ្លេចលេបឱសថក្នុងអំឡុងពេលយ៉ាងយូរ១០ម៉ោង ត្រូវប្រញាប់លេបអោយបានភ្លាមៗតាមដែលអាចធ្វើទៅបាន និងបន្តកម្រិតប្រើប្រាស់ធម្មតាតាមកាលកំណត់
- ករណីភ្លេចលេបឱសថលើសពី១០ម៉ោងឡើងទៅ មិនត្រូវលេបកម្រិតដែលភ្លេចនោះទេ និងត្រូវបន្តប្រើប្រាស់តាមធម្មតា
ឯកសារយោង៖
- សេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRISTM (Molnupiravir Capsules 200mg)
- សេចក្តីណែនាំក្រើនរំលឹក របស់ក្រសួងសុខាភិបាល លេខ៖ ០៦០ សខល ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ស្តីពីការពង្រឹងការអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ
0 comments:
Post a Comment